នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា បានអព្ជោីញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក ដែលបាន ប្រព្រឹត្តិនៅសាលសន្និសីទអន្តរជាតិ សាវ៉ា (SAWA) ទីក្រុង Belgrade ប្រទេស Serbia។
របៀបវារ: នៃថ្ងៃទី១ ប្រព្រឹត្តិទៅដូចខាងក្រោម៖
១-សុន្ទរកថាបេីកដោយ ឯកឧត្តម ប្រធានសមាគមអគ្គលេខាធិការសភាពិភពលោក
២-អនុម័តរបៀបវារ:
៣-ប្រកាសសុពលភាពសមាជិកសមាគមថ្មី
៤-មតិស្វាគមន៍ និងបទបង្ហាញស្តីពីប្រព័ន្ធសភារបស់ Serbia ដោយឯកឧត្តមអគ្គលេខាធិការរដ្ឋសភា Serbia ។
៥-ការកាត់បន្ថយពេលវេលាពិភាក្សាជាសាធារណៈ និងការធ្វេីវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាបារាំង ដោយឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបារាំងទទួលបន្ទុកផ្នែកគណនេយ្យ ។
៦-បទអន្តរាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ សហភាពអន្តរសភា (IPU) ស្តីពីការស្ថានភាពវិវត្តន៏ថ្មីៗ របស់ IPU ។
៧-បុព្វសិទ្ធិរបស់សមាជិកសភា : តេីអ្វីទៅជាដែនកំណត់នៃយុគសម័យ នៃតម្លាភាព និងគណនេយ្យភាព ? ដោយឯកឧត្តអគ្គលេខាធិការសភាជាន់ទាបរបស់ប្រទេសកាណាដា ។
៨-សារ:សំខាន់ នៃការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់សមាជិកភា Georgia
៩-ការជ្រេីសរេីសបុគ្គលិកចូលបម្រេីការនៅ សភាព័រទុយហ្គាល់
១០-តួរនាទីរបស់ផ្នែកអភិវឌ្ឍធនធានមនុស្ស ក្នុងការពង្រឹងសមត្ថភាពសមាជិកសភា និងបុគ្គលិកសភា នៃក្រុមប្រឹក្សា Shura នៃប្រទេសអូម៉ង់
ក្នុងថ្ងៃនេះដែរឯកឧត្តមអគ្គលេខាធិការ បានជួបសម្តែងការគួរសម និងរឹតចំណងមិត្តភាព ជាមួយអគ្គលេខាធិការ រួមមាន ៖
១-ឯកឧត្តម Sorasak Pienvej អគ្គលេខាធិការរដ្ឋសភា ថៃ
២-ឯកឧត្តម Mehmet Ali Kumbusoglu អគ្គលេខាធិការសភាតួគី ។ ពិភាក្សាការផ្លាស់ប្តូរមន្ត្រីធ្វេីទស្សនកិច្ចសិក្សាទៅវិញ ទៅមក ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ ។